General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ចាត់តំណាងចូលរួម សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាតអាវុធគីមី​ អាវុធនុយក្លេអ៊ែរ​ អាវុធជីវសាស្រ្ដ​ និងអាវុធវិទ្យុសកម្ម​

Loading

មណ្ឌលគិរី ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២១​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ នេះ លោក វរសេនីយ៍ឯក នួន ហាន ស្នងការរងទទួលការងារផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ តំណាង លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំលោក លោកស្រីនាយនាយរងការិយាល័យជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងជាតិពុល លោកមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ លេខ ៣០៣/៦២១ បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីការហាមឃាត់អាវុធគីមី​ អាវុធនុយក្លេអ៊ែរ​ អាវុធជីវសាស្រ្ដ​ និងអាវុធវិទ្យុសកម្ម​ ក្រោមធិបតីភាព​ ឯកឧត្តម​ ងិន​ សុវិមាន​ អភិបាលរងនៃគណៈអភិបាលខេត្ត​ លោកជំទាវ​ ឧត្តមសេនីយ៍ទោ​ សុខុន​ ស្រីល័ក្ខ​ នាយ​ក​ នាយកដ្ឋានហ្វឹកហ្វឺន​ និងបណ្ដុះបណ្ដាលជំនាញ​ តំណាង ឯកឧត្តម​ ឧត្តមសេនីយ៍​ បណ្ឌិត​ ផន​ ណារ៉ា​ អគ្គលេខាធិការ​ អាជ្ញាធរជាតិ​ អាវុធគីមី​ ព្រមទាំងមានការអញ្ជេីញចូលរួម​ពីសំណាក់​ នាយករដ្ឋបាលខេត្ត​ មេបញ្ជាការ-មេបញ្ជការរងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ លោក​ លោកស្រី​ប្រធាន​ -អនុប្រធានមន្ទីរ​ អង្គភាព​ មន្រ្ដីជំនាញ​ និងសិក្ខាកាមពាក់ព័ន្ធ​ក្នុងខេត្ត​ជាច្រេីនរូបផងដែរ​ សិក្ខាសាលានេះប្រព្រឹត្តទៅ​ នៅសាលារដ្ឋបាលខេត្ត​ អគារ​ “គ”​ សាលាខេត្តមណ្ឌលគិរី៕