ខេត្តតាកែវ៖ នារសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ(អគារវីឡា) លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំ”ប្រជុំស្តីពីដំណើរការ ប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៤”។ ដោយមានការអញ្ជើញចូលរួមពីៈ ក្រុមការងារអគ្គនាយកដ្ឋានធនធានមនុស្ស ក្រុមការងារបណ្ឌិត្យសភានគរបាលកម្ពុជា ក្រុមការងារអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការរង ផែនការងារធនធានមនុស្ស ផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ផែនការងារសេនាធិការ ផែនការងារសន្តិសុខ លោកនាយការិយាល័យបុគ្គលិក ការិយាល័យសរុបផែនការ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ការិយាល័យនគរបាលសណ្តាប់ធ្នាប់ ការិយាល័យនគរបាលការពារបេតិកភ័ណ្ឌ ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យសុខាភិបាល ការិយាល័យសន្តិសុខផ្ទៃក្នុង និងមន្ត្រីពាក់ព័ន្ធមួយចំនួន សរុបចំនួន៤៩នាក់ ស្រីចំនួន០៩នាក់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលប្រឡងវិទ្យាស្ថាន ពហុកបច្ចេកទេសភូមិភាគ តេជោសែនតាកែវ៕