General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ហួត សុធី អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអនុគណៈកម្មការ និងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤

Loading

សៀមរាប ៖ នៅរសៀលថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យនិងរៀបចំមណ្ឌលប្រឡង អញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយអនុគណៈកម្មការ និងក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ឱ្យចូលបំរើការងារនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី តំណាងអគ្គនាយកដ្ឋានធនធានមនុស្ស តំណាងបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ លោកស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីដែលពាក់ព័ន្ធផងដែរ ។

ក្នុងកិច្ចប្រជុំនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានជំរុញនិងណែនាំបន្ថែមដល់ក្រុមការងាររៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ត្រូវបំពេញការងាររបស់ខ្លួនឲ្យបានម៉ឹងម៉ាត់ច្បាស់លាស់ ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ជាពិសេសឲ្យស្របតាមគោលការណ៍ដឹកនាំរបស់ក្រសួងមហាផ្ទៃ ។

ឆ្លៀតក្នុងឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមណ្ឌលប្រឡង សម្រាប់ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទីព្រឹក នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឳ ៕