General Commissariat of National Police
.

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី០៧ កញ្ញា កើតឡើងចំនួន ៨លើក បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៥នាក់

Loading

រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានកើតឡើងចំនួន ៨លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ (ស្រី ១នាក់), រងរបួសសរុប ១៥នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៩នាក់ (ស្រី ១នាក់) រងរបួសស្រាល ៦នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ៥នាក់ (យប់ ០នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ២នាក់, ធ្ងន់ ៥នាក់, ស្រាល ២នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, ធ្ងន់ ១នាក់, ស្រាល ៣នាក់), ប្រជែង ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ១នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ ១នាក់, ស្រាល ០នាក់) ៕