ខេត្តព្រៃវែង ៖ នៅថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ត្រី ឯក សៅដា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានដឹកនាំកម្លាំងជំនាញការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សហការជាមួយនឹងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងព្រៃវែង ប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់សិស្សានុសិស្ស ដែលរៀននៅវិទ្យាល័យ ហ៊ុនសែន កំពង់លាវ និងប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
សូមជម្រាបថា ក្រុមការងារចុះធ្វើអត្តសញ្ញាណប័ណ្ណចល័ត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នឹងបន្តចុះទៅដល់គ្រប់មូលដ្ឋានប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដោយការប្រើប្រាស់រថយន្តធ្វើអត្តសញ្ញាណប័ណ្ណចល័តនេះ នឹងបង្កភាពងាយស្រួល នឹងអាចចុះទៅដល់កាន់តែកៀកខ្នងផ្ទះរបស់បងប្អូនផងដែរ ។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព និងដល់អាយុដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណថ្មី សូមអញ្ជើញមកធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីឲ្យបានគ្រប់ៗគ្នា ៕