General Commissariat of National Police
.

យោធាប៉ាគីស្ថាននឹងបើកការវាយប្រហារថ្មីប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធបំបែកខ្លួន

Loading

ISLAMABAD, Nov 20 (Reut ers) – ប្រទេសប៉ាគីស្ថានគ្រោងនឹងបើកការវាយប្រហារដោយយោធាជាថ្មីប្រឆាំងនឹងក្រុមបះបោរបំបែកខ្លួននៅក្នុងខេត្ត Balochistan ភាគនិរតី ជាទីកន្លែងសម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗរបស់ចិន ប៉ុន្តែមិនមានព័ត៌មានបញ្ជាក់ភ្លាមៗថាតើផែនការនេះនឹងធ្វើឡើងជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយចិនដែលជាប្រទេសជិតខាងដ៏ធំរបស់ខ្លួន ឬយ៉ាងណានោះទេ។
បន្ទាប់ពីការវាយប្រហារដ៏សាហាវជាច្រើនលើកច្រើនសារទៅលើពលរដ្ឋចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ប្រទេសចិនបានជំរុញចូលរួមកិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខដើម្បីការពារប្រជាពលរដ្ឋទាំងនោះ ហើយកាលពីថ្ងៃអង្គារបានបង្ហាញផែនការសម្រាប់សមយុទ្ធប្រឆាំងភេរវកម្មរួមគ្នានៅក្នុងប្រទេសប៉ាគីស្ថាន។
សេចក្តីថ្លែងការណ៍របស់កងទ័ពប៉ាគីស្ថានបាននិយាយថា សមយុទ្ធដែលភាគីទាំង០២ហៅថា Warrior-VIII រវាងកងទ័ពប៉ាគីស្ថាន និងកងទ័ពរំដោះប្រជាជនចិន ត្រូវបានចាប់ផ្តើមនៅទីតាំងសមយុទ្ធប្រឆាំងភេរវកម្មភាគពាយ័ព្យប៉ាគីស្ថាន។
ក្នុងសេចក្តីថ្លែងការណ៍នោះបានបន្តថា “សមយុទ្ធនេះមានគោលបំណងកែលម្អជំនាញវិជ្ជាជីវៈ តាមរយៈការបណ្តុះបណ្តាលរួមគ្នា បន្ថែមលើការពង្រឹងទំនាក់ទំនងរវាងយោធាជាប្រវត្តិសាស្ត្ររបស់យើង” ដោយខ្លឹមសារភាគច្រើនគាំទ្រសេចក្តីប្រកាសរបស់ក្រសួងការពារជាតិចិនដែលបានផ្សព្វផ្សាយកាលពីថ្ងៃចន្ទ។