General Commissariat of National Police
.

ឯកឧត្តម ហែម សុវត្ថិ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ

Loading

រាជធានីភ្នំពេញ ៖ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងវិស័យមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យមហាផ្ទៃ៕