ខេត្តតាកែវ៖ ព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានរៀបចំពិធីបើកសន្និបាត “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ” នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីៈ លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិល័យជំនាញទាំង៣២ លោកមេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ នៃបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកអធិការ អធិការរងទទួលផែនការងារសេនាធិការ សន្តិសុខ សណ្តាប់ធ្នាប់ ព្រហ្មទណ្ឌ និងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ៕