កំពង់ឆ្នាំង៖ ព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤
កម្លាំងផ្នែកសណ្តាប់ធ្នាប់, ផ្នែកគ្រឿងញៀន, ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌ បានចុះផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក, ផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាផ្សេងៗ ដល់សិស្សានុសិស្ស នៅវិទ្យាល័យបរិបូណ៌ ហ៊ុន សែន ដោយបានសហការ ជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មឥដ្ឋ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងមន្ត្រីនគរបាលពាក់ព័ន្ធមួយចំនួនទៀត។
+ដឹកនាំដោយ ÷
– លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌
– លោកវរសេនីយ៍ទោ គឹម ឌីរ៉ាហួច អធិការងទទួលផែនសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកបរិបូណ៌
+ព្រមទាំងមានការអអញ្ជើញចូលរួមពី:
– លោកគ្រូអ្នកគ្រូចំនួន នឹងសិស្សានុសិស្សចំនួន ៤៦៩ នាក់ស្រី ២៨៩នាក់ផងដែរ៕