General Commissariat of National Police
.

សមាជិកក្រុមអន្ធពាលជាង ២១នាក់ ត្រូវបានសម្លាប់បន្ទាប់ពីប៉ុនប៉ងវាយប្រហារ ទៅលើតំបន់ជាយរដ្ឋធានី ប្រទេសហៃទី

Loading

PORT-AU-PRINCE, Nov 19 (Reuters) – កាលពីថ្ងៃអង្គារ នគរបាលបានឱ្យដឹងថា សមាជិកក្រុមអន្ធពាលជាង ២១នាក់ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីរបស់ប្រទេសហៃទី បន្ទាប់ពីប្រជាជនបានចូលរួមជាមួយនគរបាលដើម្បីប្រយុទ្ធប្រឆាំងនឹងការប៉ុនប៉ងវាយប្រហារដែលមានរយៈពេលពេញ០១យប់ នៅលើតំបន់ភ្នំនៃទីក្រុង Port-au-Prince។
នៅថ្ងៃដដែល តំបន់ជាយក្រុង Petion-Ville ត្រូវបានបិទ ដោយប្រជាជនបានបិទផ្លូវ និងសុំឱ្យអ្នកដំណើរត្រឡប់ទៅលំនៅដ្ឋានវិញ ខណៈដែលពួកគេបានចល័ត ដោយខ្លះកាន់កាំបិត និងញញួរនៅក្នុងដៃ ដើម្បីការពារស្រុកភូមិពីការលុកលុយរបស់ក្រុមអន្ធពាល។
អ្នកយកព័ត៌មានរ៉យទ័រម្នាក់បានឃើញសាកសពយ៉ាងហោចណាស់ ២៥នាក់ នៅទូទាំងសង្កាត់ Delmas, Canape Vert និងPetion-Ville ជាកន្លែងដែលប្រជាជនបានដុតសាកសពជនអន្ធពាលដោយប្រើសំបកកង់។
អ្នកនាំពាក្យរងនគរបាលជាតិលោក Lionel Lazarre បានប្រាប់សារព័ត៌មានរ៉យទ័រថា មនុស្សប្រហែល ៣០នាក់ដែលលោកបានពណ៌នាថា ជាសមាជិកក្រុមអន្ធពាលបានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងអំឡុងពេលវាយប្រហាររយៈពេលពេញ០១ថ្ងៃនោះ។
លោកបាននិយាយថា “ប្រជាជនធ្វើការជាមួយនគរបាលជាតិហៃទីក្នុងអំឡុងពេលនេះ។ ហើយពួកគេនឹងបន្តធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ”។