General Commissariat of National Police
.

លោកឧត្តមសេនីយ៍ត្រី ហេង សុផល ទទួលបានឧបករណ៍ សម្ភារៈបច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ

Loading

កំពង់ធំ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្តពន្លឿនការងារផ្ដល់សេវាសាធារណៈផ្សេងៗ ជាពិសេសការងារធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ ករណីអត្តសញ្ញាណប័ណ្ណបាត់ កែតម្រូវ និងរបេីកខូច បងប្អូនត្រូវរាយការណ៍ ជូនប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្នេីសុំបោះពុម្ពឡេីងវិញ ។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញត្រួតពិនិត្យមន្ត្រីនគរបាលការិយាល័យជំនាញ ដែលកំពុងមមាញឹកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នារសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ថ្ងៃនេះ នៅស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់ឧបករណ៍ សម្ភារៈបច្ចេកទេសសម្រាប់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនការិយាល័យជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ដើម្បីពន្លឿនការងារអត្ដសញ្ញាណប័ណ្ណ
ផ្តល់អត្ដសញ្ញាណប័ណ្ណថ្មី និងផ្តល់បន្តសុពលភាព
ជូនប្រជាពលរដ្ឋ សម្រាប់យកទៅប្រើប្រាស់ ក្នុងកិច្ចការងាររដ្ឋបាល ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត បានប្រគល់ឧបករណ៍ សម្ភារៈបច្ចេកទេស សម្រាប់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ស្នងការដ្ឋាននគរបាលខេត្ត រួមមាន÷ ១.ម៉ាស៊ីនប្រមូលទិន្នន័យចល័តចំនួន ៤១ គ្រឿង, ២.ផ្លាស់ចំនួន៤១ គ្រាប់, ៣.ម៉ាស៊ីនមេបញ្ជូនទិន្នន័យចល័តចំនួន ០២គ្រឿង, ៤.ម៉ាស៊ីនបោះពុម្ពរបាយការណ៍ ចំនួន ០១ គ្រឿង, ៥.ឧបករណ៍ ភ្ជាប់បណ្ដាញចំនួន ០១ គ្រឿង ។

ឯកឧត្តម បានផ្ដាំផ្ញើ ដល់មន្ត្រីជំនាញ បន្ទាប់ពីទទួលយក
សម្ភារៈ បច្ចេកទេស នេះទៅ ត្រូវថែរក្សា ឲ្យបានប្រសើរ ដើម្បីធានាក្នុងការប្រើប្រាស់បានយូរអង្វែង និងណែនាំ ដល់លោកអធិការនគរបាលទាំង ០៩ ក្រុង-ស្រុក ត្រូវធ្វើយ៉ាងណាចាត់ចែងមន្ត្រីនគរបាលរដ្ឋបាល យកអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានរបស់គាត់ ៕