General Commissariat of National Police
.

រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ

Loading

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំលោក លោកស្រី ស្នងការរង លោកអធិការនគរបាលក្រុង/ស្រុកទាំង០៨ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥១ប៉ុស្តិ៍ ចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឆ្នាំ ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពស្ថិតក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃនៅថ្នាក់ក្រោមជាតិ និងឯកឧត្តម គីម រឹទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីរឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តមគណៈប្រតិភូអមដំណើរ ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោក លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធរដ្ឋបាលខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង០៣ ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រីមេឃ ចៅសង្កាត់ និងសមាជិក សមាជិការជាច្រើនរូប។

កិច្ចបន្តឯកឧត្តម គីម រឹទ្ធី អភិបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ជូនគណៈអធិបតី និងសមាជិក សមាជិការនៃអង្គពិធី។ ឯកឧត្តម បានមានប្រសាសន៍លើកទឹកចិត្តដល់កងកម្លាំង និងជំរុញដល់ការគ្រប់គ្រង ត្រួតពិនិត្យលើមុខសញ្ញាល្មើសនៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ដើម្បីងាយស្រួលក្នុងការបង្រ្កាបឲ្យបានទាន់ពេលវេលា។

ចុងបញ្ចប់ ឯកឧត្តម​ អ៊ុំ​ ម៉ារ៉ា​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ និង​ប្រធានក្រុម​ការងារ​ត្រួតពិនិត្យ​ និងជំរុញ​ការអនុវត្ត​គោលនយោបាយ​ ភូមិ​-ឃុំ-សង្កាត់​ មាន​សុវត្ថិភាព​ ស្ថិតក្នុង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ នៅថ្នាក់​ក្រោម​ជាតិ​ បានថ្លែងនូវការកោតសរសើរ និងធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព សំដៅធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ជាពិសេសការចូលរួមទប់ស្តាត់រាល់បទល្មើសដែលកើតឡើយក្នុងភូមិសាស្រ្តគ្រប់គ្រងរបស់រដ្ឋបាលខេត្ត៕