General Commissariat of National Police
.

កម្លាំងនគគរបាលខេត្តកំពង់ឆ្នាំង ចុះត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ គ្រឿងញៀន ពិនិត្យជាតិអាល់កុលទៅលើអ្នកធ្វើដំណើរពេលយប់

Loading

ខេត្តកំពង់ឆ្នាំង ៖ នៅយប់ថ្ងៃចន្ទ ១០រោច ខែកត្តិក​ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង កងកម្លាំងជំនាញចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បន្តចុះធ្វើរដ្ឋបាល ទៅលើអ្នកធ្វើដំណើរពេលយប់ ដោយត្រួតពិនិត្យ អាវុធគ្រឿងផ្ទុះ គ្រឿងញៀន ពិនិត្យជាតិអាល់កុល និងបានធ្វើការអប់រំណែនាំ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ និងកុំឲ្យដើរលេងយប់ជ្រៅពេកផងដែរ៕