General Commissariat of National Police
.

ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ទីតាំងដែលគ្រោងប្រារព្ធពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ និងកាដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ

Loading

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និង ទី៥ អមដំណើរដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញចុះត្រួតពិនិត្យ ទីតាំងដែលគ្រោងប្រារព្ធពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ។

ទន្ទឹមគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ក៏បានអញ្ជើញដឹកនាំក្រុមការងារបន្តចុះត្រួតពិនិត្យ សំណង់អគាររដ្ឋបាលរបស់ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ ដែលកំពុងស្ថាបនាសង់ផងដែរ។

គួរបញ្ជាក់ថា អគាររដ្ឋបាលដែលកំពុងសាងសង់ថ្មីនេះ មានចំនួន១ខ្នង កម្ពស់៥ជាន់ មានទំហំ១៨mx៣៦m មាន១២បន្ទប់ សាលប្រជុំធំ១ នៅជាន់លើ៕