BEIJING, Nov 24 (Reuters) – កាលពីថ្ងៃអាទិត្យ សារព័ត៌មានបានចុះផ្សាយថា អាជ្ញាធរក្នុងតំបន់ប្រទេសចិនកំពុងបង្កើនការគ្រប់គ្រងសុវត្ថិភាព និងការល្បាតរបស់នគរបាល បន្ទាប់ពីមានការសម្លាប់រង្គាលដែលបង្កជាការភ័យខ្លាចមួយចំនួន ខណៈរដ្ឋាភិបាលថ្នាក់ជាតិអំពាវនាវឱ្យពង្រឹងសន្តិសុខសាធារណៈ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងស្រុកបានរាយការណ៍ថា នៅទីក្រុង Wuxi ភាគខាងកើត និស្សិតអាយុ ២១ ឆ្នាំម្នាក់បានសម្លាប់មនុស្ស ៨នាក់ និងបង្ករបួស ១៧នាក់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កាលពីថ្ងៃសុក្រ ក្រុមមន្ត្រីក្នុងតំបន់បានប្រជុំដើម្បីពិភាក្សាអំពីវិធានការរក្សាស្ថិរភាពសង្គម។ ហើយបើយោងតាមរបាយការណ៍បានឱ្យដឹងថា សុវត្ថិភាពក្នុងបរិវេណសាលាគឺជាចំណុចផ្តោតសំខាន់នៃកិច្ចប្រជុំនោះ។
គំនិតផ្តួចផ្តើមការពារសុវត្ថិភាពបានកើតឡើងជិត០២សប្តាហ៍ បន្ទាប់ពីការវាយប្រហារដ៏ធំបំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលមួយទសវត្សរ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា នៅពេលដែលបុរសម្នាក់ត្រូវបានគេរាយការណ៍ថាមិនពេញចិត្តចំពោះដំណោះស្រាយលែងលះ បានបើកឡានបុកចូលទៅក្នុងហ្វូងមនុស្សនៅទីក្រុង Zhuhai ភាគខាងត្បូងដោយបានសម្លាប់មនុស្ស ៣៥នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ០១ផ្សេងទៀតបាននិយាយថា ប្រមុខបក្សកុម្មុយនិស្តទីក្រុង Changsha ខេត្ត Hunan ក៏បានធ្វើការត្រួតពិនិត្យលើកិច្ចខិតខំប្រឹងប្រែងការពារសុវត្ថិភាពសាធារណៈ រួមទាំងការគ្រប់គ្រងចរាចរណ៍ និងការដាក់ពង្រាយនគរបាលកាលពីថ្ងៃសៅរ៍ផងដែរ។