General Commissariat of National Police
.

ប្រធានាធិបតីកូរ៉េខាងត្បូង និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី យល់ព្រមសហការលើ វិស័យការពារជាតិ និងរ៉ែ

Loading

SEOUL, Nov 25 (Reuters) – កាលពីថ្ងៃចន្ទ កូរ៉េខាងត្បូង និងម៉ាឡេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង០១ ដើម្បីសហការក្នុងការផ្គត់ផ្គង់សារធាតុរ៉ែសំខាន់ៗពីឃ្លាំបម្រុងរបស់ម៉ាឡេស៊ី និងជំរុញកិច្ចសហប្រតិបត្តិការវិស័យឧស្សាហកម្មការពារជាតិ ខណៈដែលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍០១នេះ សម្លឹងរកការធ្វើឱ្យប្រសើរឡើងនូវយន្តហោះកងទ័ពអាកាសរបស់ខ្លួន។
ខុទ្ទកាល័យរបស់លោក Yoon បាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Anwar Ibrahim ក៏បានចែករំលែកការប្តេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំកំពូលដើម្បីបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅឆ្នាំក្រោយដែលនឹងរួមបញ្ចូលផ្នែកបន្ថែមដូចជាសេវាកម្ម ការវិនិយោគ និងថាមពលបៃតង។
នៅក្នុងសេចក្តីថ្លែងការណ៍ខុទ្ទកាល័យបាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានទាក់ទាញចំណាប់អារម្មណ៌ពីប្រទេសម៉ាឡេស៊ី ខណៈដែលខ្លួនចាប់ផ្តើមគម្រោងដើម្បីជំនួសយន្តហោះចម្បាំងធុនស្រាល បន្ទាប់ពីកិច្ចសន្យាឆ្នាំ ២០២៣ ដើម្បីផ្គត់ផ្គង់យន្តហោះចំនួន ១៨គ្រឿងដែលមានតម្លៃ ៩២០លានដុល្លារអាមេរិក។
ប្រទេសទាំង០២ក៏បានយល់ព្រមបង្កើតមូលដ្ឋានគ្រឹះ០១ ដើម្បីសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ រួមទាំងការចុះអនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខារួចស្តីពីគម្រោងការចាប់យក និងស្តុកកាបូន ដែលគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៩។

Screenshot