ខេត្តព្រៃវែង៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមការពារ សន្ដិសុខសណ្ដាប់នៅតាមការិយាល័យ ចុះឈ្មោះបោះឆ្នោត របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប ក្នុងមូលដ្ឋានរបស់ខ្លួន ដែលមានទីតាំងនៅតាមសាលាឃុំ-សង្កាត់ រឺនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃ ទី០១ ដល់ថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ ៕