General Commissariat of National Police
.

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនៃស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស តាមមូលដ្ឋាន

Loading

ឧត្ដរមានជ័យ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង ស្រុកទាំង ៥ សហការជាមួយគណៈបញ្ជាការឯកភាព ឃុំ សង្កាត់ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន, បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍) ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សតាមមូលដ្ឋាន ៕