ខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យនគរបាលទេសចរណ៍ ដែលដឹកដោយលោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរង ទទួលផែនការងារសណ្តាប់ធ្នាប់ ធ្វើការរៀបចំសណ្ដាប់ធ្នាប់ ការពារសុវត្តិភាពជាប្រចាំ ជូនភ្ញៀវទេសចរណ៍ជាតិ និង អន្ដរជាតិ នៅកំពង់ផែដើមពោធិ៍ផ្សារក្រោម សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ៕