General Commissariat of National Police
.

នគរបាលខេត្តខេត្តកំពង់ឆ្នាំង ចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ

Loading

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទទី០២ ខែកញ្ញា ឆ្នាំ២០២៤ ដោយ​មានការ​ចង្អុលបង្ហាញ​ ពី​សំណាក់​ លោក​ឧត្តមសេនីយ៍ទោ​ តេង ច័ន្ទណាត ស្នងការ​ នៃស្នងការដ្ឋាននគរបាល​ខេត្តកំពង់ឆ្នាំង  កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត ចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឲ្យបើកបរគោរពទៅតាមស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព​ និងបាន​ចុះ​សម្រួល​ចរាចរណ៍​ជូន​លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៅ​តាម​សាលារៀន​ ៕