General Commissariat of National Police
.

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ ដឹកនាំកម្លាំងនៃអធិការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២

Loading

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំកម្លាំងនៃអធិការដ្ឋាន ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកេងកងទី២ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងកិច្ចប្រតិបត្ដិការបង្រ្កាបករណីហិង្សា នៅចំណុចផ្លូវលេខ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្នុងឱកាសដ៍ក្រៀមក្រំនេះអធិការដ្ឋានគរបាលខណ្ឌទួលគោក បាននាំយកនូវបច្ច័យចូលរួមពិធីបុណ្យចំនួន ២.០០០.០០០រៀល ៕