General Commissariat of National Police
.

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អញ្ជើញ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​រយៈពេល​ខ្លី​ ស្ដី​ពី​តួនាទី​ភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​

Loading

​កំពង់ស្ពឺ​ ៖​ នៅ​រសៀល​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​២០២៤​នេះ​ នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បាន​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ប្រារព្ធ​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​រយៈពេល​ខ្លី​ ស្ដី​ពី​តួនាទី​ភារកិច្ច​របស់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ក្រោម​អធិបតីភាព​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ស​ ថេ​ត​ អគ្គស្នងការ​នគរបាល​ជាតិ​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។​​ ពិធី​នេះ​ មានការ​ចូលរួម​ពី​ អនុប្រធាន​សេនាធិការ​ ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន​សរុប​ ផែនការ​ ស្នងការ​-​ស្នងការ​រង​ នាយការិយាល័យ​ អធិការ​ក្រុង​-​ស្រុក​ និង​សិក្ខាកាម​សរុប​ចំនួន​ ១៨៤​នាក់​ ស្រី​ ៣២​នាក់​ (​សិក្ខាកាម​ ១០៣​នាក់​ ស្រី​៣០​នាក់​)៕​