រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលស្វាយប៉ាក សហការជាមួយគណៈបញ្ជាការឯកភាពសង្កាត់ ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន, បញ្ហាក្មេងទំនើង) សេវាសាធារណៈ និងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឋន៍ ( CLV-DTA ) ដល់ប្រជាពលរដ្ឋ៕