ខេត្តប៉ៃលិន៖ នៅថ្ងៃចន្ទទី២៦ ខែសីហា ឆ្នាំ២០២៤ ក្រុមការងារចល័ត របស់ការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានចុះសហការជាមួយអធិការដ្ឋាននគរបាលក្រុង/ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ ដូចខាងក្រោម:
១. ក្រុងប៉ៃលិន ចុះផ្ដល់នៅប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់អូរតាវ៉ៅ ដែលស្ថិតនៅក្នុង ភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។
២. ស្រុកសាលាក្រៅ ផ្ដល់នៅផ្ទះលោកមេភូមិ កំពង់ចម្លងក្រោម ដែលស្ថិតនៅក្នុងភូមិកំពង់ចម្លងក្រោម ឃុំសាលាក្រៅ ស្រុកសាលាក្រៅ៕