ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្រុករតនមណ្ឌល ប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះអោយទៅមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ចំនួន ០២ករណីផ្សេងគ្នា ។
ករណីទី១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋឈ្មោះ សាន់ ធុន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅពេលគាត់ដើរទៅដើរចំការរបស់គាត់ ។ ក្រោយពេលចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់60mm ចំនួន០១គ្រាប់ នៅចំណុចភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ហើយសមត្ថកិច្ចបានចងខ្សែហ៊ុព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។
ករណីទី២ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានចុះពិនិត្យគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលប្រជាពលរដ្ឋឈ្មោះ គៀ គា ភេទស្រី អាយុ៧១ឆ្នាំ រស់នៅភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅពេលកាយថ្មនៅចំការខាងក្រោយផ្ទះរបស់គាត់ រួចបានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ។ ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃេីញប្រភេទគ្រាប់ប្រភេទ 60mm ចំនួន០១គ្រាប់ ហើយសមត្ថកិច្ចបានចងខ្សែហ៊ុព័ន្ធនិងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុករតនមណ្ឌល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ចជៀសវាងការកើតមានគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌនិងអាវុធទាំងនោះជាយថាហេតុ៕