General Commissariat of National Police
.

លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេស នៅថ្ងៃទី ១២ មករា ចំនួន ២៤ករណី ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៧នាក់ 

Loading

រាជធានីភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៤៧នាក់ (ស្រី ៨នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី ទូទាំងប្រទេសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ។

ក្នុងចំណោមជនសង្ស័យចំនួន ៤៧នាក់ រួមមាន ៖

+ជួញដូរ ៣ករណី ឃាត់ ១១នាក់(ស្រី ៣នាក់)

+ដឹកជញ្ជូន រក្សាទុក ៨ករណី ឃាត់ ១២នាក់(ស្រី ៣នាក់)

+ប្រើប្រាស់ ១៣ករណី ឃាត់ ២៤នាក់(ស្រី ២នាក់)

វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែមករា រួមមាន ៖

-មេតំហ្វេតាមីន(Ice)= ៤៧៦,៣៤ក្រាម។

លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖

Police: ៣អង្គភាព

១ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ០,០៦ក្រាម។

២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៨នាក់ ស្រី ៣នាក់ រក្សាទុក ៤ករណី ឃាត់ ៥នាក់ ស្រី ២នាក់ ប្រើប្រាស់ ១៣ករណី ឃាត់ ២៤នាក់ ស្រី ២នាក់ ចាប់យកIce ៣៩៣,៣១ក្រាម។

៣ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៩០ក្រាម។

PM : ៣អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៥៥ក្រាម។

២ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤៨,៨៨ក្រាម។

៣ / ព្រះវិហារ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២៦,៦៤ក្រាម៕