ស្ទឹងត្រែង៖ នៅថ្ងៃទី១០-១១ ខែមករា ឆ្នាំ២០២៥ មន្រ្តីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ក្រុងស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ស្ថិតនៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី និងសង្កាត់សាមគ្គី ក្រុង/ខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យចំនួន ០៩នាក់ ស្រី ០១នាក់ ។ វត្ថុតាងចាប់យករួមមាន : គ្រឿងញៀន ៦កញ្ចប់ធំ ,២កញ្ចប់តូច និងមួយចំនួនចូលទឹក ។ សម្ភារចាប់យកទាំងអស់រួមមាន: ម៉ូតូចំនួន ៦គ្រឿង, ទូរស័ព្ទដៃចំនួន ៩គ្រឿង, ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ១គ្រឿង, ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ព្រមទាំងសម្ភារខាងលើ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕