General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី១២ ខែមករា រកឃើញយានយន្តល្មើសចំនួន ៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ៩៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១០៨គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ៤០គ្រឿង និងម៉ូតូ ៦៨គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៨៣គ្រឿង, រថយន្តធំ ០ គ្រឿង, រថយន្តតូច ៤០គ្រឿង និងម៉ូតូ ៤៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ១២ ថ្ងៃ ពីថ្ងៃទី១-១២ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,៥៩៦គ្រឿង, រថយន្តធំ ១៨គ្រឿង, រថយន្តតូច ៩៤៩គ្រឿង, ម៉ូតូ ១,៦២៩គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២,០៣៤គ្រឿង, រថយន្តធំ ១៦គ្រឿង, រថយន្តតូច ៧១៧គ្រឿង និងម៉ូតូ ១,៣០១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕