General Commissariat of National Police
.

នគរបាលស្រុកឯកភ្នំ នាំខ្លួនអ្នកលេងល្បែងស៊ីសង ដោយខុសច្បាប់០៤នាក់ អប់រំណែនាំក្នុងមូលដ្ឋាន

Loading

បាត់ដំបង៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២និង៣០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៏ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោ កវរ សេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុកឯកភ្នំ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (ជល់មាន់) ០១លើក នៅចំណុចភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ១-ឈ្មោះ ឆោម រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្វាយជ្រុំ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ២-ឈ្មោះ សេន ស៊ុយ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកក្រូច ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ៣-ឈ្មោះ ផល្លា ណាលាភ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង និង៤-ឈ្មោះ សុខ សិលា ហៅចិន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិព្រែកហ្លួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ។

វត្ថុតាងដកហូតបានរួមមាន៖ មាន់ជល់ចំនួន ០១ក្បាល, សៃវៀនជល់មាន់ ចំនួន០១, កន្ត្រកសម្រាប់ដាក់មាន់ជល់ចំនួន០១ និងកំរាលជាមួយសម្ភារះមួយចំនួនទៀត ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ទាំង០៤នាក់ ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀតរួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕