រាជធានីភ្នំពេញ ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ លោកស្រី ឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា អនុប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋាន បានដឹកនាំសហការី ចុះសួរសុខទុក្ខលោក វរសេនីយ៍ត្រី តូច សោភ័ណ្ឌ នាយផ្នែក ការិយាល័យបណ្ដុះបណ្ដាល និងបច្ចេកទេស នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ។
លោកស្រី ឧត្តមសេនីយ៍ទោ សុនច័ន្ទ ភួងម៉ាឡា ក៏បានពាំនាំការសាកសួរសុខទុក្ខ និងថវិការបស់ ឯកឧត្តម ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន និង ឯកឧត្តម កែ សួនសុភាព អភិបាលរងខេត្តបន្ទាយមានជ័យ ព្រមទាំងលោក-លោកស្រី អនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សរុបចំនួន ៨,៣៦០,០០០រៀល ដើម្បីជួយសម្រាលបន្ទុកដល់ថ្លៃព្យាបាល ៕