ស្វាយរៀង៖ ដោយមានការចង្អុលដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត នារសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះជួយសម្រួលចរាចរណ៍ កម្មករ កម្មការិនី រោងចក្រ ថ្ងៃបេីកប្រាក់ខែ ដេីម្បីងាយស្រួលក្នុងការធ្វើដំណើរ បញ្ជៀសការកកស្ទះចរាចរណ៍ ប្រកបដោយសុវត្ថិភាព។ លេខទូរស័ព្ទទាន់ហេតុការណ៍របស់ ស្នងការដ្ឋាន 097 77 80 007៕