General Commissariat of National Police
.

កម្លាំងប្រឹងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ធ្វើការបង្រ្កាបករណីដឹកជញ្ជួន ជូញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០២ករណី

Loading

ព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥ តាមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត និងដឹកផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរងផែនការងារប្រឆាំងបទស្មើសគ្រឿងញៀន និងមានការសម្របសម្រួលពីឯកឧត្តម ទី សុវិនថាល ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត។

ករណីទី១ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បង្រ្កាបជាក់ស្តែងករណីដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រុមហ៊ុនវិរៈប៊ុនថាំស្រអែមលិច ភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ (ស្រី ០២នាក់)។ ជនសង្ស័យទី១-ឈ្មោះ គាន រតនា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ រស់នៅភូមិជាទាលគងឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។(មេក្លោង) ទី២-ឈ្មោះ ច័ន្ទ ភារ៉ូត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរមុខមិនពិតប្រាកដ រស់នៅភូមិត្រពាំងសង្កែខាង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ទី៣-ឈ្មោះ នេត ចន្ទ្រា ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សម្ភារៈ វត្ថុតាងចាប់យករួមមានៈ១-ក្រាមពណ៌សថ្លាប្រភេទមេតំហ្វេតាមីន(ICE)ចំនួន០៤កញ្ចប់(ទម្ងន់១៩៥,៥៨ក្រាម), ២-ទូរស័ព្ទដៃចំនួន០២គ្រឿង, ៣-ម៉ូតូ០១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅគ្មានផ្លាក, -ជញ្ជីញថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើបានផ្ទេរសមកិច្ចទៅនគបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញដើម្បីអនុវត្តតាមច្បាប់។

ករណីទី២ កម្លាំងផែនប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគូលែន ដឹកនាំដោយលោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគួលែន បានចុះស្រាវជ្រាវនិងបង្រ្កាបករណីជួញដូរ សម្រួលឲ្យប្រើប្រាស់ ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៦៤ ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ (ស្រី០២នាក់)រួមមាន៖១-ឈ្មោះ ប្រាំង សុធាវ៉ាន់ ហៅជា ភេទប្រុស កើតថ្ងៃទី០១/០៤/២០០២ ជនជាតិខ្មែរ មុខរបរ ជាងភ្លើង រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គម ក្រុងសៀមរាប ខេត្តសៀមរាប។ ២-ឈ្មោះ ពន់ ច័ន្ទកក្កដា ហៅដា ភេទស្រី កើតថ្ងៃទី ២០/០៧/១៩៩៨ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ៣-ឈ្មោះ យក់ ស្រីតួ ភេទប្រុស កើតថ្ងៃទី ០១/០៥/១៩៨៩ ជនជាតិខ្មែរ មុខរបរ ជាងគោរយន្ត រស់នៅភូមិរីករាយ ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ។ ៤-ឈ្មោះ វេង ស្រីល័ក្ខ ហៅលី ភេទស្រី កើតថ្ងៃទី ០៧/០៨/១៩៩៤ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។៥-ឈ្មោះ ហាត់ សុភក្រ ហៅទីន ភេទប្រុស កើតឆ្នាំ ២០០៥ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួលដឹកដំឡូង រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ៦-ឈ្មោះ ប៉ាន់ ដំណាក់ ហៅភ្នៅ ភេទប្រុស កើតថ្ងៃទី ០៥/១១/៩៨២ ជនជាតិខ្មែរ មុខរបរ កម្មករស៊ីឈ្នួលដកដំឡូង ស្នាក់នៅបណ្តោះអាសន្នភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

វត្ថុតាងនិងសម្ភារចាប់យករួមមាន៖១-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់។ ២-ម៉ូតូចំនួន០២គ្រឿង។៣-ទូរស័ព្ទចំនួន០៦គ្រឿង។ ៤-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

អំឡុងពេលសមត្ថកិច្ចយើងកំពុងធ្វើការ បង្រ្កាបជាក់ស្តែងបទល្មើសខាងលើ មានមនុស្ស ០២នាក់ (ស្រី ០១នាក់) បានធ្វើការរារាំងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ច បណ្តាលឲ្យមុខសញ្ញាម្នាក់បានរត់គេចខ្លួនបាត់ ភ្លាមនោះសមត្ថកិច្ចយើងបានបន្តធ្វើការឃាត់ខ្លួន ទី១-ឈ្មោះ យក់ ហាត ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ទី២-ឈ្មោះ លុន សុភាព ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចយើងក៏សាងសំណុំរឿងបញ្ជួនខ្លួនទៅអយ្យការសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់ ៕