ខេត្តកំពត៖ នៅព្រឹក ថ្ងៃព្រហស្បតិ៍១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ នាវេលា ម៉ោង៨និង០០នាទី នៅសាលប្រជុំសនិ្នសីទបូកគោ លោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ្ឌ ស្នងការរងផែនការងារអន្តោប្រវេសន៍ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដឹកនាំកម្លាំងនគរបាលចូលរួមក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយផែនការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងខេត្តកំពត ។
អង្គពិធីនាព្រឹកនេះផងដែរបានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម ខៀវ រិទ្ធិភណ្ឌ អភិបាលរងខេត្តកំពត ។ ទន្ទឹមនឹងនេះក៏មានអញ្ជើញចូលរួមពីឯកឧត្តមអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកមេបញ្ជាការវរ:ព្រំដែនទឹកលេខ ២៤១ លោក លោកស្រី អភិបាល អភិបាលរង ក្រុង. ស្រុក លោកនាយ នាយរងការិយាល័យផែនការងារ អន្តោប្រវេសន៍ ផែនការងារអត្តសញ្ញាណកម្ម លោកអធិការ អធិការរង ក្រុង ស្រុក លោក លោកស្រីចៅសង្កាត់/មេឃុំនិងលោកនាយប៉ុស្តិ៍រដ្ឋបាលទាំង ៩៣ ឃុំ សង្កាត់ ។
ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ត្រី សែម សោភ័ណ្ឌ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានអានរបាយការណ៍ស្វាគមន៍ ស្តីពីការគ្រប់គ្រងជនបរទេសនៅខេត្តកំពតជូនអង្គពិធី។
បន្ទាប់មកលោកវរ:សេនីយ៍ឯក សឿន សម្បត្តិ នាយការិយាល័យផ្សព្វផ្សាយ អប់រំ អានលិខិតបង្គាប់ការលេខ ៦០៤ លបក ស្តីពីចាត់តាំងក្រុមប្រតិបត្តិការទី ៤ និងផែនការលេខ ០៤២ ផក ស្តីពីការចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេស ក្នុងភូមិសាស្ត្រខេត្តកំពត ជូនគណៈអធិបតី។
លោកឧត្តមសេនីយ៍ទោ អ៊ូច គាំ អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានអន្តោប្រវេសន៍ អានផែនការលេខ ០០៣ ផក ចុះថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជានិងសេចក្តីណែនាំលេខ ០២៨ សណន ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា។
– លោកឧត្តមសេនីយ៍ត្រី ម៉ាក សុវណ្ណសិទ្ធ អនុប្រធាននាយកដ្ឋានស៉ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើបទបង្ហាញស្តីពីការគ្រប់គ្រងវត្តមានជនបរទេស ក្នុងព្រះរាជាណាចក្រកម្ពុជា។
– លោកវរសេនីយ៍ឯក ឈិន កំសត់ អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន នៃនាយកដ្ឋានអត្តសញ្ញាណកម្ម ធ្វើបទបង្ហាញអំពីការងារអត្រានុកូលដ្ឋានសម្រាប់ជនបរទេស។
– មតិចូលរួមសំណេះសំណាលដោយឯកឧត្តម ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្ត តំណាងដល់ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ផ្តោតសំខាន់លើការងារអត្តសញ្ញាណកម្ម និងត្រូវសហការជាមួយមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ចុងបញ្ចប់ឯកឧត្ដម ឧត្តមសេនីយ៍ឯក សុវណ្ណា ពិសាខា អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍បូកសរុប ណែនាំដល់កងកម្លាំងយើងយកចិត្តទុកដាក់ ក្នុងការងារអត្តសញ្ញាណកម្ម ពិសេសការងារចុះត្រួតពិនិត្យវត្តមានស្នាក់នៅរបស់ ជនបរទេស ការចុះបញ្ជីស្នាក់នៅ ក្នុងភូមិសាស្ត្រខេត្តកំពត ៕