ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំស្នងការរង កងកម្លាំងនគរបាលការិយាល័យជំនាញប្រជុំលើកិច្ចការជំនាញដល់ផ្នែកនីមួយៗ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញនូវរបៀបវរ:ចំនួនដល់កងកម្លាំងជំនាញ
១-ការកសាងផែនការដល់ផែនការងារ និងការិយាល័យជំនាញ
២-ការគោរពវិន័យ សាមគ្គីភាពឯកភាពផ្ទៃក្នុង
៣-ពង្រឹងផ្នែកសន្តិសុខសណ្តាប់ក្នុងសង្គម ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជម្រុញដល់នគរបាលក្រោមឱវាទ បន្តការរៀនពង្រឹងសមត្ថភាព ចំណេះជំនាញពត៌មានវិទ្យា ដើម្បីងាយស្រួលក្នុងការបំពេញការងារ ស្រាវជ្រាវ ក្នុងការបង្ការបង្រ្កាបបទល្មើសបច្ចេកវិទ្យា តាមប្រពន្ធ័អនឡាញ កងកម្លាំងត្រូវផ្តល់សេវាសន្តិសុខជូនប្រជាពលរដ្ឋអោយទាន់ពេលវេលា ទាំងផ្នែកសេវាសាធារណៈ ធ្វើសៀវភៅគ្រួសារ អត្តសញ្ញាណប័ណ និងការបង្ការ បង្រ្កាបក្មេងទំនើងផ្សេងៗ ក្នុងភូមិសាស្រ្តខេត្ត៕