General Commissariat of National Police
.

ក្រុមកីឡាករបាល់ទះបុរស ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានកក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ

Loading

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្រុមកីឡាករបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការប្រកួត ជាមួយក្រុមកីឡាករបាល់ទះរដ្ឋបាលស្រុកមេសាង ដោយទទួលបានជ័យជំនះ ក្នុងលទ្ធផល ៣សិតទល់ និង ០ កក់កៅអីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីអបអរសាទរទិវាជ័យជំនះ ៧ មករា ឆ្នាំ២០២៥

សូមបញ្ជាក់ថា ការប្រកួតនេះធ្វើឡើងនៅ កីឡដ្ឋានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ស្ថិតនៅក្នុងភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕