General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០៨ ខែមករា រកឃើញយានយន្តល្មើសចំនួន ៩៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាចំនួនគោលដៅសរុប ៦៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ១២៥គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៥គ្រឿង និងម៉ូតូ ១១៩គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៩៦គ្រឿង, រថយន្តធំ ១ គ្រឿង, រថយន្តតូច ៥គ្រឿង និងម៉ូតូ ៩០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ០៨ ថ្ងៃ ពីថ្ងៃទី១-០៨ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ២,១៩១គ្រឿង, រថយន្តធំ ១៥គ្រឿង, រថយន្តតូច ៨១៣គ្រឿង, ម៉ូតូ ១,៣៦៣គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១,៦៥៥គ្រឿង, រថយន្តធំ ១៣គ្រឿង, រថយន្តតូច ៥៨១គ្រឿង និងម៉ូតូ ១,០៦១ គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕