General Commissariat of National Police
.

ឯកឧត្តម លួ​ រ៉ាបូ​ សំណូមពរឲ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសន្តិភាព មានសុខសន្តិភាព ទើបមានសុខដុមនីយ៍កម្មគ្រួសារ និងសាសនា

Loading

ព្រៃវែង៖ ឯកឧត្តម​ លួ​ រ៉ាបូ​ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ ចុះមូលដ្ឋានឃុំពោធិ៍រៀង​ ថ្លែងបែបនេះក្នុងមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លេីកទី៤៦នៃទិវាជ័យជម្នះ៧មករា​ (៧​ មករា​ ១៩៧៩-៧​ មករា​ ២០២៥)​ ដែលបានប្រារព្ធធ្វេីនៅវិទ្យាល័យហ៊ុន​ សែន​ ពោធិ៍រៀង​ ដោយមានការចូលរួមពីលោកអភិបាលស្រុក ព្រះសង្ឃ​ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំ​ឃុំ ក្រុមប្រឹក្សាឃុំ​ កិច្ចការនារីឃុំ​ ស្មៀនមណ្ឌលសុខភាព​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ឃុំ មេភូមិ​ ប្រជាការពារ​ នាយកសាលា អាចារ្យ​ គណៈកម្មការវត្ត​ យុវជនកាយរិទ្ធ​ កាកបាទក្រហម​ ស.ស.យ.ក​ប្រជាពលរដ្ឋគ្រប់ភូមិ និងអ្នកពាក់ព័ន្ធ សរុបចំនួន​ ៤៨៣អង្គ/នាក់ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ។

ក្នុងនាមក្រុមការងារ ក្នុងឱកាសនោះ ឯកឧត្តម លួ រ៉ាបូ បានថ្លៃងថា ថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ជាទុនឱ្យយើងអាចកសាងសន្តិភាពបានទាំងស្រុង នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ ឈ្នះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម លួ រ៉ាបូ បានថ្លែងបន្តថា ថ្នាក់ដឹកនាំជំនាន់មុនបានតស៊ូធ្វើពលិកម្មគ្រប់បែបយ៉ាងជម្នះរាល់ឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក ក្នុងបុព្វហេតុជាតិមាតុភូមិនាំប្រទេសជាតិ ចេញផុតទាំងស្រុងពីគ្រោះប្រល័យពូជសាសន៍ ក្រោមនយោបាយឈ្នះ ឈ្នះ យើងបញ្ចប់សង្គ្រាមនាំមកនូវការ ឯកភាពជាតិ ឯកភាពទឹកដី បង្កើតបាននូវសន្តិភាព ពេញលេញ នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស មានសន្តិភាព និរន្តភាព និងការអភិវឌ្ឍ។

ជាមួយគ្នានេះ ឯកឧត្តម លួ រ៉ាបូ បានថ្លែងបន្តដោយ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តរក្សាបាននូវសុខសន្តិភាព មាន “សន្តិភាព ទើបមានការអភិវឌ្ឍ” ហើយអ្វីៗទាំងអស់រីកចម្រើន លូតលាស់ទៅបានគឺជាផ្លែផ្កា នៃសុខសន្តិភាព មានវិបុលភាព មានសុខដុមនីយ៍កម្មគ្រួសារ សុខដុមនីយ៍កម្មសាសនា ហើយបាននឹងកំពុងធ្វើដំណើរទៅមុខតាមទិសដៅមាគ៌ានយោបាយដ៏ត្រឹមត្រូវ ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ៕