General Commissariat of National Police
.

នគរបាលខេត្តកំពង់ឆ្នាំង បន្ត​ចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងបម្រើសេវាសាធារណ: ក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ

Loading

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទទី១២ ខែសីហា ឆ្នាំ២០២៤ ដោយបានអនុវត្តតាមការណែនាំពីសំណាក់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងដើម្បីឆ្លើយតបរាល់តម្រូវការប្រជាពលរដ្ឋ កម្លាំងនគរបាលជំនាញអត្តសញ្ញាណប័ណ្ណខេត្ត សហការជាមួយ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង ០៨ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបន្តចុះថតអត្តសញ្ញាណប័ណ្ណ និងបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋដោយបាន ចុះថតអត្តសញ្ញាណប័ណ្ណដល់មូលដ្ឋានឃុំសង្កាត់ និងបានធ្វើសៀវភៅគ្រួសារ (ក២) និង (ក៤) ចែកជូនប្រជាពលរដ្ឋ ដោយប្រគល់ឱ្យទៅតាមបណ្ដាប៉ុស្តិ៍រដ្ឋបាល ដើម្បីចែកជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ។

ស្របពេលជាមួយគ្នានោះ​ នគរបាលខេត្តកំពង់ឆ្នាំង ក៏បានឆ្លៀតឱកាស សួរសុខទុក្ខប្រជាពលរដ្ឋ និងអាជីវកលក់ដូរ​ ដើម្បីសាកសួរអំពីសន្តិសុខសណ្ដាប់ធ្នាប់ផ្សេងៗ​ ជាពិសេស​បញ្ហា​ក្មេង​ទំនើង​ និងក្មេង​គេច​សាលា​ ក្នុង​មូលដ្ឋាន​ផងដែរ​៕