ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងឲ្យកងកម្លាំងនគរបាលជាតិផែនសន្តិសុខទាំងអស់ យើងខ្ញុំសូមប្រកាសគាំទ្រទាំងស្រុងលើគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះជួយផ្តល់អត្ថប្រយោជន៍ច្រើនដល់ការលើកស្ទួយវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ រួមទាំងវិស័យផ្សេងៗទៀត ជាពិសេសលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តជាប់ព្រំដែនឲ្យកាន់តែមានភាពប្រសើរឡើង។
ដូច្នេះ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ និងកងកម្លាំងនគរបាលជាតិទាំងអស់ មេត្តាចូលរួមគាំទ្រដល់គម្រោង CLV-DTA ហើយប្រឆាំងដាច់ខាតចំពោះរាល់ការបង្ហោះព័ត៌មាន ឬចែកចាយខ្លឹមសារវីដេអូដែលមានលក្ខណៈញុះញង់ រើសអើងពូជសាសន៍ និងធ្វើឲ្យប៉ះពាល់ដល់សុខសន្តិភាព សណ្តាប់ធ្នាប់សង្គម និងសាមគ្គីភាពជាតិ៕