General Commissariat of National Police
.

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អញ្ជើញចូលរួមធ្វើជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលលើកទី៣ ស្តីពី “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាង និងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់” នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌

Loading

រាជធានីភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (បសប.ហភ) បានអញ្ជើញធ្វើជាវាគ្មិន ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសនៃការកសាង និងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់” នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌ ដែលរៀបចំឡើងដោយក្រសួងយុត្តិធម៌។

គួរបញ្ជាក់ផងដែរថា ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងវគ្គបណ្ដុះបណ្ដាលខាងលេីនេះ ចំនួន០២ លេីកមកហេីយ លើប្រធានបទស្តីពី  “ការស៊ើបអង្កេតក្នុងបទល្មើសសម្អាតប្រាក់” និង “ការចែករំលែកបទពិសោធន៍ ការស៊ើបអង្កេតក្នុងបទល្មើសសម្អាតប្រាក់”  ជាមួយលោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, និងលោក ជូ វាសនា តំណាងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤៥នាក់៕