General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ចាត់តំណាងលោក ឧត្តម​សេ​នីយ៍ត្រី ប៉ែន ផល្លី ដឹកនាំការ​ងារការិ​យាល័យផ្សព្វផ្សាយអប់រំ ដឹកនាំមន្ត្រីនគរ​បាល​ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ សពលោកវរសេនីយ៍​ទោ ព្រុំ ធីរិទ្ធ មន្រ្តីនគរបាលជាតិ

Loading

មណ្ឌលគិរី ៖ នៅព្រឹក ថ្ងៃសៅរ៍ ៦ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោក ឧត្តមសេ​នីយ៍​ត្រី  ប៉ែន ផល្លី ស្នងការរង​ទទួលដឹកនាំការងា​រការិយាល័យផ្សព្វផ្សាយអប់រំ តំណាងដ៏ខ្ពង់​ខ្ពស់​លោក ឧត្តមសេនីយ៍ទោ ឡោ សុខា  ស្នង​កា​រ​នគរបាលខេត្ត​មណ្ឌលគិរី។ ដោយមានការ អញ្ជើញចូលរួមពីលោក​នាយ នាយរងការិ​យាល័យបុគ្គលិក លោកអធិការ អធិការរងព្រមទាំងមន្ត្រីនគរបាល ក្រោមឱវាទបាន​ដឹកនាំក្រុម​ការ​ងារចូល​រួម គោរពវិញ្ញាណក្ខ័ន្ធសព លោក ព្រុំ ធីរិទ្ធ ដែលបានទទួលមរណះភាពកាលពី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០២​៤ នាវេលាម៉ោង ៣ និង ០០​នាទីរសៀ​ល ដោយរោគាពាធ និងបាននាំយកនូវថវិកា ចំនួន ១.៧៩០.០០០៛ (មួយលានចិតសិបប្រាំបួនម៉ឺនរៀល) ក្នុងនោះបច្ច័យរបស់លោកស្នងការ១.០០០.០០០៛ (មួយលានរៀល) និងបច្ច័យកម្លាំងអធិការស្រុកពេជ្រាដាចំនួន៧៩០.០០០៛ ( ប្រាំពីរសែនប្រាំបួនម៉ឺនរៀល) និងគ្រឿងឧប​ភោគ​បរិភោគមាន , អង្ករ៥០ គីឡូក្រាម , ទឹកសុទ្ធ , ត្រីខនិងប្រេងឆាបានប្រគល់ជូនដល់ក្រុមគ្រួសារនៃសពនៅគេហដ្ឋាន។

ក្រោយពីបានធ្វើការប្រគល់ និងទទួលនូវថវិកា ជូនដល់ក្រុមគ្រួសារ មន្រ្តីនគរបាល ដែលបានទទួលមរ​ណៈភាព ខាងលើនេះរួចមក លោកឧត្តមសេនីយ៍ត្រី ប៉ែន ផល្លី ស្នងការរងបានសំដែង នូវការចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត នូវការបាត់បង់ កងកម្លាំងនគរបាលជាតិ ០១រូប ដែលរយៈពេលកន្លងមក បានខិតខំបំពេញការងារភារកិច្ច បំរើជាតិមាតុភូមិដោយពុំខ្លាចនូវការ នឿយហត់និងខិតខំបំរើការងារ ដល់អង្គភាពបានល្អ និងសកម្មក្នុងកិច្ចការងារបំរើបុព្វ​ហេតុជាតិមាតុភូមិ។

មុននិងបញ្ចប់លោក ឧត្តម​សេនីយ៍ត្រី ស្នងការរង បានបញ្ជាក់ផងដែរថវិកា​ទាំងអស់នេះ ដែលប្រមូលបានមកពី កង​កម្លាំងនគរបាលយើងរួមអង្គភាព និង ជាថវិ​កា​ របស់លោក ឧត្តមសេនីយ៍ទោ ស្នងការនគរ​បាលខេត្ត ប្រគល់ជូនដល់ក្រុមគ្រសារនៃសព ដើម្បីយកទៅចាត់ចែងក្នុង ពិធី​បុណ្យសពតាមប្រពៃ​ណី ៕