General Commissariat of National Police
.

កិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Loading

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងនោះដែលក៏មានការអញ្ជើញចូលរួមពី អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍ការពារទាំង៦ នៃការិយាល័យនគរបាលការពារបេតិកភណ្ឌផងដែរ ។

ក្នុងកិច្ចប្រជុំនាឱកាសនោះដែល លោកឧត្តមសេនីយ៍ទោ ស្នងការ បានមានប្រសាសន៍លើកឡើងដោយផ្តោតសំខាន់លើសភាពការណ៍ សន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងដាក់ចេញនូវគោលការណ៍ណែនាំបន្ថែមទៀតដល់ មន្រ្តីក្រោមឱវាទ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តលើកិច្ចការជំនាញឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងបន្តចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការក៏ដូចជាកាត់បន្ថយបទល្មើសតាមមូលដ្ឋាន ។

ជាកិច្ចបញ្ចប់ លោកឧត្តមសេនីយ៍ទោ ស្នងការ បានជូនពរដល់កងកម្លាំងទាំងអស់ មានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធិពរទាំងបួនប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ ៕