General Commissariat of National Police
.

កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារ ស.ស.យ.ក ខេត្តព្រៃវែង

Loading

ខេត្តព្រៃវែង ៖ នៅរសៀលថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កងកម្លាំងនគរបាល នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចូលរួមការពារសន្តិសុខសណ្ដាប់ធ្នាប់ជួនថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋក្នុងពិធី បញ្ចុះបឋមសិលា កសាងអគារ ស.ស.យ.ក ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្ត ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ។ ពិធីនេះប្រារព្ធឡើងនៅបរិវេណ ស.ស.យ.ក ស្ថិតក្នុងភូមិលេខ ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ៕