បាត់ដំបង៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជេីញជួបសំណេះសំណាល និងពិនិត្យពីវឌ្ឍនភាពការងារនៅអធិការដ្ឋាននគរបាលស្រុកបវេល ។
ចូលរួមក្នុងដំណេីរបំពេញការងារនេះ មានលោក លោកស្រីស្នងការរង នាយការិយាល័យជំនាញ ហេីយមានលោកអធិការ អធិការរង នាយ នាយរងផ្នែក នាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីក្នុងអង្គភាពនគរបាលស្រុកបវេល ចូលរួមក្នុងពិធីនេះផងដែរ៕