General Commissariat of National Police
.

លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី២១ ខែធ្នូ រកឃើញយានយន្តល្មើសចំនួន ៣៣១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

Loading

រាជធានីភ្នំពេញ៖ តាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពី ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១៧០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៣៩៦គ្រឿង, រថយន្តធំ ៤គ្រឿង, រថយន្តតូច ១០២គ្រឿង និងម៉ូតូ ២៩០គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៣៣១គ្រឿង, រថយន្តធំ ៤ គ្រឿង, រថយន្តតូច ៧៤គ្រឿង និងម៉ូតូ ២៥៣គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២១ ថ្ងៃ ពីថ្ងៃទី១-២១ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ៩,២៣១គ្រឿង, រថយន្តធំ ១៦០គ្រឿង, រថយន្តតូច ៣,១០៩គ្រឿង, ម៉ូតូ ៥,៩៦២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៧,១៣៣គ្រឿង, រថយន្តធំ ១០៣គ្រឿង, រថយន្តតូច ២,២២៧គ្រឿង និងម៉ូតូ ៤,៨០៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕