រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមទិសដៅការងាររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះផ្សព្វផ្សាយពីគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព (ផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀន បញ្ហាក្មេងទំនើង និងច្បាប់ចរាចរណ៍ផ្លូវគោក) ដល់បុគ្គលិកក្រុមហ៊ុន សុិនទ្រី នៅសាលាបឋមសិក្សាវត្តទួលទំពូង៕