General Commissariat of National Police
.

លោកឧត្តមសេនីយ៍ទោ ឡោ សុខា  អញ្ជើញចូលរួមកិច្ច​ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមណ្ឌលគិរី

Loading

មណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រទី​២០ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ លោក ឧត្ត​ម​សេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្ត​មណ្ឌលគិរី។ បានអញ្ជើញចូលរួម ក្នុងកិច្ច​ប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ។

ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម ថង សាវុន អភិបាល នៃគណៈអភិ​បាល​ខេត្ត បានអញ្ជើញជាគណៈ​អធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូ​លដ្ឋាន ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម ឈួន វិន រដ្ឋលេខាធិការក្រសួង​សាធារ​ណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តមណ្ឌលគិរី ដោយ​មានការ អញ្ជើញចូលរួមពីសំណាក់ ឯកឧ​ត្តម លោកជំទាវ ក្រុមការងាររាជរដ្ឋាភិបាលចុះមូល​ដ្ឋាន ខេត្តមណ្ឌលគិរី លោកអភិបាល​រងខេត្ត លោកព្រះរាជអជ្ញារងអមសាលាដំបូងខេត្ត លោកមេបញ្ជាការ កងកម្លាំងទាំងបី លោកនា​យក នាយករង រដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធាន-អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោក អភិបាល អភិបាលរង ក្រុង/ស្រុក មេឃុំ ចៅសង្កាត់ លោក លោកស្រីនាយក នាយិកា​ ទីចាត់ការ អង្គភាព ចំណុះរដ្ឋបាលខេត្ត លោកប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទាំងបី និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ អគារ (ខ) អគាររដ្ឋបាលខេត្តមណ្ឌលគិរី ៕