ឧត្ដរមានជ័យ ៖ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ក្រោមការដឹកនាំ និងចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត កម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ សហការជាមួយអាជ្ញាធរដែនដី ចុះផ្សព្វផ្សាយពីគោលនយោបាយ ភូមិ ឃុំ/សង្កាត់មានសុវត្ថិភាពទាំង ០៧ យ៉ាង ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាខ្នងផ្ទះ សិស្សានុសិស្សនៅតាមសាលារៀន និងចែកជូនសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ៕