General Commissariat of National Police
.

កម្លាំង​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់​ នៅ​តែ​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ រៀបចំ​សណ្តាប់ធ្នាប់​ និង​ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​

Loading

​សៀមរាប​ ៖​ កាលពី​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២៤​ ដោយ​បានការ​ចង្អុលបង្ហាញ​ពី​ លោក​ឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​នគរបាល​ខេត្ត​ កម្លាំង​ផែន​ការងារ​នគរបាល​សណ្តាប់ធ្នាប់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​រៀបចំ​សណ្តាប់ធ្នាប់​ ណែនាំ​ដល់​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ដែល​ឈប់​ចត​ ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ឲ្យ​បើកបរ​គោរព​ទៅ​តាម​ស្លាក​សញ្ញា​,​គំនូស​សញ្ញា​,​ភ្លើង​សញ្ញច​រា​ចរណ៍​,​ពាក់មួក​សុវត្ថិភាព​ ខ្សែក្រវាត់​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​គ្រប់ពេល​ធ្វើ​ដំណើរ​ និង​បាន​ចែក​ជូន​សៀវភៅ​ច្បាប់​ ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ និង​ឯកសារ​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​ដែរ​។​

​ដើម្បី​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ សូម​បងប្អូន​សាធារណជន​ដែល​ជា​អ្នក​ប្រើប្រាស់​ដងផ្លូវ​ទាំងអស់​ សូម​យកចិត្តទុកដាក់​ និង​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ពេល​ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ​ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ និង​អ្នក​ដទៃ​៕​