កំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាតស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញរៀបចំពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន និងជោគជ័យលើភារកិច្ចដែលទទួលខុសត្រូវ ដើម្បីថែរក្សាសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង និងសុខសុវត្ថិភាពជូនដល់សង្គមជាតិទាំងមូលផងដែរ។
ក្នុងឱកាសនេះដែរដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរងលោកស្រីអនុប្រធានផែនការងារ លោកនាយការិយាល័យជំនាញទាំង ៣១ និងមន្ត្រីក្រោមឱវាទទាំងអស់ចូលរួមយ៉ាងច្រើនកុះករ៕